(ម៉ាឡេស៊ី)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ម៉ាឡេស៊ី បានប្រកាសឲ្យដឹងថា មាន៣ករណី ពាក់ព័ន្ធនឹងការឆ្លងវីរុសផ្លូវដង្ហើមថ្មី នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍នេះ។
អាជ្ញាធរបានបញ្ជាក់ថា មនុស្ស៣នាក់ដែលអះអាងថាបានឆ្លងវិរុសនេះគឺធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺនេះ វ័យ៦៦ឆ្នាំ នៅប្រទេសសឹង្ហបុរី។
សូមជំរាបថា វីរុសផ្លូវដង្ហើមថ្មី (Coronavirus) បានសម្លាប់មនុស្សកើនដល់៤១នាក់ ចំណែកចំនួនអ្នកឆ្លងបានកើនដល់១២៩៧នាក់ ព្រមទាំងបានរាលដាលដល់ប្រទេសចំនួន២០ហើយ។