(អូស្រ្តាលី)៖ អាជ្ញាធរអូស្រ្តាលីបានរាយការណ៍ថា មានករណីឆ្លងវីរុសផ្លូវដង្ហើមថ្មីមួយករណីជាលើកដំបូង នៅទីក្រុង Melbourne នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ, ករណីនេះបានកើតឡើងនៅលើបុរសជនជាតិចិន មានវ័យប្រមាណ៥០ឆ្នាំ ដែលថ្មីៗនេះបានធ្វើដំណើរពីទីក្រុង Wuhan ប្រទេសចិន ទីដែលផ្ទុះករណីវិរុសដ៏សាហាវនេះ។
បច្ចុប្បន្នអ្នកជំងឺកំពុងត្រូវបានដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យទីក្រុង Melbourne ប្រទេសអូស្រ្តាលី។