(ចិន)៖ ដោយបានប្រឈមមុខជាមួយនឹងស្ថានភាពប្រែប្រួលឆាប់រហ័ស នៃការរីករាលដាលនូវវីរ៉ុសផ្លូវដង្ហើម (Coronavirus), រដ្ឋាភិបាលទីក្រុង Wuhan របស់ចិន បានសម្រេចនឹងបង្កើតមន្ទីរពេទ្យពិសេសមួយ ដើម្បីទទួលថែទាំអ្នកជំងឺនេះ, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ។
រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួនបានរៀនសូត្រមកពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ SARS នៅឯមន្ទីរពេទ្យ Beijing Xiaotangshan ដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ២០០៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ SARS ដែលបានរាតត្បាត កាលពីពេលនោះ។
តាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មន្ទីរពេទ្យពិសេសនេះតម្រូវឲ្យសាងសង់ឡើងឲ្យរួចរាល់ក្នុងរយៈពេល៦ថ្ងៃ៕