(ប៉េកាំង)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel នៅថ្ងៃពុធនេះ បានបង្ហាញការគាំទ្រចំពោះប្រទេសចិន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរ៉ុសផ្លូវដង្ហើមថ្មី, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ។
លោក Macron បានឲ្យដឹងថា បារាំងមានឆន្ទៈក្នុងការធ្វើការជាមួយចិន នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាសុខភាព ដើម្បីការពារសន្តិសុខសុខភាពសកល។
លោកស្រីអធិកាបតីអាល្លឺម៉ង់ បានកោតសរសើរចំពោះការឆ្លើយតបរបស់ចិន នៅក្នុងការការពារការរីករាលដាលនៃវីរ៉ុស ហើយបានលើកឡើងថា អាល្លឺម៉ង់ មានឆន្ទៈក្នុងការផ្តល់ជំនួយដល់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង វីរ៉ុសផ្លូវដង្ហើមថ្មីនេះ។
គួរជម្រាបថា គិតរហូតមកដល់ពេលនេះមានមនុស្ស១៧នាក់ហើយ ដែលគេរាយការណ៍ថាបានស្លាប់ដោយសារវីរ៉ុសផ្លូវដង្ហើមដ៏អាថ៌កំបាំង ដែលបានផ្ទុះឡើងក្នុងទីក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិន៕