(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អភិបាលក្រុងវូហាន (Wuhan) នៃប្រទេសចិននាថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគខូរ៉ូណា (Coronavirus) ប្រភេទថ្មីបានកើនដល់ ០៦នាក់ហើយ រីឯចំនួនអ្នកឆ្លងវីរុសនេះ នៅក្នុងប្រទេសចិនទាំងមូលបានកើនដល់ ២៩១នាក់។
២៖ ក្រោយ Boeing របស់អាមេរិកមានបញ្ហា Airbus របស់បារាំងកំពុងច្បាមប្រយោជន៍ និងបង្កើនការផលិតយន្តហោះបន្ថែមទៀត
៣៖ ប្រទេសឥណ្ឌាទើបតែបានសាកល្បង មីស៊ីលផ្លោង K-4 របស់ខ្លួន ប្រភេទបាញ់ចេញពីនាវាមុជទឹក ហើយមានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ។
៤៖ ស្ថានីយទូរទស្សន៍អ៉ីរ៉ង់ IRIB នាថ្ងៃអង្គារនេះ បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលបានធ្លាក់នៅឯ ជាយនៃទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ត្រូវបានមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធការពារ ដែនអាកាស TOR-M1 របស់យោធាអ៉ីរ៉ង់បុកចំ។
៥៖ នាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) បានបង្ហាញខ្លួននៅតុលាការនៃប្រទេសកាណាដា ដើម្បីតស៊ូក្តីពាក់ព័ន្ធនឹងសំណើទាមទារពីសំណាក់សហរដ្ឋអាមេរិកឲ្យ បញ្ជូនខ្លួនលោកស្រីទៅកាន់ទីនោះ។
៦៖ ប្រជាជនអាមេរិក ៥១ភាគរយ បាននិយាយថាព្រឹទ្ធសភា គួរតែបោះឆ្នោតគំាទ្រលើការចោទប្រកាន់ និងដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជា ប្រធានាធិបតីអាមេរិក នៅក្នុងសវនាការលើនីតិវិធីដកតំណែង (impeachment trial) ខណៈ៤៥ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតប្រឆាំងនឹងនីតិវិធីចោទប្រកាន់ និងដកលោក ត្រាំ ពីតំណែង៕