(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ព្យុះធូលីយ៉ាងធំសម្បើមមួយ បានគ្របដណ្តប់តំបន់មួយផ្នែកធំនៃរដ្ឋញូសោតវែលស៍ (New South Wales) របស់ប្រទេសអូស្រ្តាលី ខណៈប្រទេសដីកោះដ៏ធំធេងមួយនេះ កំពុងរងគ្រោះដោយមហន្តរាយភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះផងដែរ។
២៖កំឡុងការធ្វើតេស្តយ៉ាងសំខាន់មួយ ក្រុមហ៊ុនអវកាសរបស់អាមេរិក SpaceX បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយ ហើយបំផ្ទុះវាចោលនៅលើផ្ទៃអាកាសតែម្តង។
៣៖ ប្រភពព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសថ្មីរបស់កូរ៉េខាងជើងទំនងជាលោក រី សុនក្វុន (Ri Son Gwon) ដែលមានបទពិសោធន៍ច្រើនក្នុងផ្នែកយោធា ជាជាងផ្នែកការទូត។
៤៖ លោក ថូនី ហល (Tony Hall) ដែលជាអគ្គនាយក នៃបណ្តាញផ្សព្វផ្សាយព័ត៌មាន BBC ដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស នៅទីបំផុតបានប្រកាសហើយថា លោកនឹងលាលែងចេញពីតួនាទីនេះ។
៥៖ ក្រុមហ៊ុនផលិតរថយន្ត Lexus ក៏ដូចជា Toyota (Toyota ជាក្រុមហ៊ុនធំរបស់ Lexus) បានរួមគ្នាបង្កើតរចនាឡើងនូវ Concept គួរឲ្យចាប់អារម្មណ៍មួយចំនួន ស្តីពីយានជំនិះនៅលើឋានព្រះច័ន្ទ។
៦៖ នាថ្ងៃចន្ទនេះ អាជ្ញាធរប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ករណីអ្នកផ្ទុកវីរុសផ្លូវដង្ហើម Coronavirus ថ្មី ដែលផ្ទុះឡើងនៅចិន ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសពួកគេ គឺអ្នកដំណើរជនជាតិចិនម្នាក់ ដែលមកដល់កូរ៉េខាងត្បូង ត្រូវបានពិនិត្យ រកឃើញថាមាន ផ្ទុកវីរុសនេះ៕