Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបក្សប្រឆាំងវេណេស៊ុយអេឡា នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងទឹកដីកូឡុំប៊ី (Video inside)

20-01-2020 08:48

(បូហ្គោតា)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បានធ្វើដំណើរទៅដល់ប្រទេសកូឡុំប៊ីហើយ ដើម្បីត្រៀមជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo)។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Al Arabiya នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។

ការបោះជំហានរបស់លោក ហ្គៃដូ ពេលនេះគឺបានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) មានបំណងចង់ចរចាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់នូវទណ្ឌកម្ម ដែលអាមេរិកបានដាក់មកលើប្រទេសអាមេរិកឡាទីនមួយនេះ ជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា លោក Juan Guaido គឺជាមេបក្សប្រឆាំងនៅវេណេស៊ុយអេឡា ដែលបានប្រកាសខ្លួនធ្វើជាប្រធានាធិបតីស្តីទី កាលពីដើមឆ្នាំ២០១៩ ដោយមានការទទួលស្គាល់ពីសហរដ្ឋអាមេរិក និងប្រទេសប្រមាណជាង ៥០ទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបានគេរំពឹងថា នឹងជាមួយជាមួយមេបក្សប្រឆាំងវេណេស៊ុយអេឡា នៅក្នុងរដ្ឋធានីបូហ្គោប្រទេសកូឡុំប៊ី នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង)៕