Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ត្រូវបានផ្លាស់ប្តូរ (Video inside)

19-01-2020 08:38

(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ត្រូវបានជំនួសដោយអ្នកថ្មី, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៨ ខែមករានេះ។

អ្នកជំនួសតំណែងរបស់លោក Ri មិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ប៉ុន្តែទីក្រុង Pyongyang បានកំណត់នឹងបង្ហាញមុខ អ្នកស្នងតំណែងលោក នៅសប្តាហ៍ក្រោយ។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានឲ្យដឹងថា ការផ្លាស់ប្តូរណាមួយ ក្នុងឋានៈរបស់លោក Ri នឹងធ្វើឡើងដោយមានការវាយតម្លៃ ដ៏ប្រុងប្រយ័ត្នបំផុត។

កើតនៅក្នុងឆ្នាំ១៩៥៦ លោក Ri ជាកូនប្រុសរបស់លោក Ri Myong Je អតីតអនុប្រធានអង្គការ និងនាយកដ្ឋានណែនាំ ដែលជាស្ថាប័នមួយ ស្ថិតក្នុងបក្សកាន់អំណាច មានតួនាទីត្រួតពិនិត្យការតែងតាំង តួនាទីអ្នកគ្រប់គ្រងនៅក្នុងប្រទេស។ ឪពុករបស់លោក ក៏ជានិពន្ធនៅសារព័ត៌មាន Korean Central News Agency ជាសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងផងដែរ៕