Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនា​បណ្តុំ​រូបភាព​សំ​ខាន់​ៗ ​ស្តែង​ពី​ព្រឹត្តិ​ការណ៍​អន្តរជាតិ​ប្រចាំថ្ងៃ​ទី១៨ ​ខែមករា ​ឆ្នាំ២០២០​! ​(Photo ​inside)

18-01-2020 20:53

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការអវកាសអឺរ៉ុប ESA បានប្រកាសថា ពួកគេបានរកឃើញវិធីសាស្ត្រថ្មីមួយ ដែលអាចផលិតឧស្ម័នអុកស៊ីហ្សែន (Oxygen) ចេញពីធូលីរបស់ព្រះច័ន្ទតែម្តង ខណៈនៅក្នុងធូលីរបស់ព្រះច័ន្ទមានផ្ទុកកម្រិត អុកស៊ីហ្សែនចាប់ពី ៤០-៤៥%ឯណោះនៃទម្ងន់សរុបរបស់វា។

២៖ ព្យុះភ្លៀងលាយឡំជាមួយរន្ទះបាញ់ បានវាយប្រហារលើតំបន់ឆ្នេរភាគ ស្ថិតនៅខាងកើតប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ ដោយបង្កជាគ្រោះទឹកជំនន់ និងបានបង្ខំផ្លូវសំខាន់ៗ មួយចំនួនត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងបន្តតស៊ូប្រយុទ្ធនឹងអណា្តតភ្លើងឆេះព្រៃជិត ១០០កន្លែង។

៣៖ គ្រួសារនៃសពជនរងគ្រោះជាពលរដ្ឋកាណាដា ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន នៅក្នុងប្រទេសអ៉ីរ៉ង់ នឹងទទួលបានបា្រក់ ២៥,០០០ដុល្លារ ក្នុងជនងរងគ្រោះម្នាក់ ពីរដ្ឋាភិបាលកាណាដា សម្រាប់យកទៅដោះស្រាយតម្រូវការចំបាច់នានា។

៤៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតរបួស នៅក្នុងករណីបាញ់ប្រហារគ្នាក្នុងរដ្ឋយូតាហ៍ (Utah) ស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក ខណៈជនសង្ស័យត្រូវបានចាប់ខ្លួន។

៥៖ លោក ដូណាល់ ត្រាំ «ព្រមានមេដឹកនាំកំពូលអ៉ីរ៉ង់ឲ្យប្រយ័ត្នសម្តី» ក្រោយការតិះដៀលថាអាមេរិកកំសាក និងមិនសមជាមហាអំណាចលេខ១។

៦៖ ម៉ាស៊ីនមួយចំហៀងនៃយន្តហោះរបស់អាកាសចរណ៍រុស្ស៊ី S7 Airlines ដែលមានគោលដៅឆ្ពោះទៅកាន់ខេត្តខេមរ៉ាញ់ (Cam Ranh) ប្រទេសវៀតណាមនោះ បានឆាបឆេះនៅវេលាម៉ោង ១៖០០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍នេះ នៅឯអាកាយានដ្ឋានអន្តរជាតិ តូលម៉ាឆេវ៉ូ (Tolmachevo) នៃតំបន់ណូវ៉ូសាយប៊ឺសក៍ (Novosibirsk) ប្រទេសរុស្ស៊ី៕