Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីចិន អបអរសាទរចំពោះនាយករដ្ឋមន្ត្រីថ្មីរបស់រុស្ស៊ី

17-01-2020 23:38

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃសុក្រនេះ បានអបអរសាទរ ចំពោះលោក Mikhail Mishustin ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសរុស្ស៊ី ហើយបានស្នើឲ្យប្រទេសទាំងពីរ រុញច្រានឲ្យទំនាក់ទំនងប្រទេសពួកគេ កាន់តែមានការអភិវឌ្ឍថែមទៀត, នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។

នៅក្នុងការផ្ញើសារអបអរសាទរនោះ, លោក Li បានលើកឡើងថា ភាគីទាំងពីរបានធ្វើកិច្ចសហប្របត្តិការគ្នាយ៉ាងល្អ នៅវិស័យពាណិជ្ជកម្ម, វិនិយោគ និងថាមពល នៅអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន-រុស្ស៊ី បាននិងកំពុងអភិវឌ្ឍន៍ ក្នុងកម្រិតខ្ពស់មួយ។

សភាជាន់ទាបរុស្ស៊ី (Duma) បានអនុម័តតែងតាំងលោក Mishustin ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែមករា។ ក្រោយមកប្រធានាធិបតីរុស្ស៊ី លោក Putin បានតែងតាំងជាផ្លូវការ លោក Mishustin ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។

សូមជម្រាបថា លោក Dmitry Medvedev អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី បានប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ ក្រោយលោក Putin ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមានទំាងការបង្កើនអំណាចឱ្យនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី៕