(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០នេះ៖
១៖ បើតាមកាសែត New York Times ខេត្តកំពតជាប់ជាគោលដៅទេសចរណ៍ ល្អបំផុតមួយក្នុងចំណោម៥២លើលោក ដែលភ្ញៀវទេសចរគួរទៅកម្សាន្តក្នុងឆ្នាំ២០២០។
២៖ បើតាមប្រភពពីសារព័ត៌មាន CNN អារ៉ាប៊ីសាអូឌីតទើបបង់ថ្លៃការពារ ៥០០លានដុល្លារ ឲ្យសហរដ្ឋអាមេរិក។
៣៖ របាយការណ៍ថ្មីបង្ហាញថា ចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសជប៉ុន ធ្លាក់ចុះដល់អាត្រាទាបបំផុត ក្នុងអំឡុង៤០ឆ្នាំចុងក្រោយនេះ។
៤៖ វីរុសផ្លូវដង្ហើមថ្មី ដែលផ្ទុះឡើងនៅប្រទេសចិន ឆក់យកជីវិតមនុស្ស២នាក់ហើយ។
៥៖ ថៃរកឃើញអ្នកដំណើរទីពីរដែលមានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មី មកពីប្រទេសចិន។
៦៖ អាមេរិកទើបបង្ហើបថា ទាហាន១១នាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់។
៧៖ តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់។