(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រជាជនហ្វីលីពីន រាប់ម៉ឺននាក់ភៀសខ្លួន ខណៈភ្នំភ្លើង Taal កាន់តែបង្ហាញសញ្ញាមិនស្រួល។

 

២៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor នាថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគទំហំ ៨២លានដុល្លារបន្ថែមទៀត សម្រាប់ការពង្រីករោងចក្រ នៅក្នុងប្រទេសវៀតណាម។

 

៣៖ មេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី LNA (លីប៊ីខាងកើត) គឺលោក ខាលីហ្វា ហាហ្វតា (Khalifa Haftar) បានចាកចេញពីទីក្រុងម៉ូស្គូ ដោយមិនបានចុះហត្ថលេខាលើ បទឈប់បាញ់ជាមួយរដ្ឋាភិបាលលីប៊ីភាគខាងលិច (GNA) នោះឡើយ។

 

៤៖ សិក្ខាកាមយោធាអារ៉ាប៊ីសាអូឌីត ២១នាក់ ដែលកំពុងទទួលការបណ្ដុះបណ្ដាលនៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបណ្ដេញឱ្យត្រឡប់ទៅកាន់ទីក្រុងរីយ៉ាដវិញ បន្ទាប់ពីមានករណីសិក្ខាកម្មអារ៉ាប៊ីសាអូឌីតម្នាក់ បាញ់សម្លាប់កងនាវិកអាមេរិកបីនាក់ នៅឯមូលដ្ឋានទ័ពជើងទឹកមួយក្នុងរដ្ឋផ្លូរីដា (Florida) កាលពីខែធ្នូ ឆ្នាំ២០១៩។

 

៥៖ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌អ៉ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរបានចាប់ខ្លួនមនុស្សមួយចំនួន ដែលស្ថិតក្នុងការសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ អន្តរជាតិអ៊ុយក្រែនកាលពីថ្ងៃពុធសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សសរុប ១៧៦នាក់ ក្នុងនោះមានជនជាតិអ៉ីរ៉ង់ច្រើនជាងគេ រហូតដល់ទៅជាង ៨០នាក់។

 

៦៖ ម្ចាស់ក្សត្រីអង់គ្លេសគាំទ្រព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan លាលែងពីគ្រួសាររាជវង្ស ប៉ុន្តែទ្រង់ត្រូវការពេលសម្រេចជាផ្លូវការ៕