Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះថៃចុះចតយ៉ាងទាន់ហន់នៅស្រីលង្កា ក្រោយអ្នកដំណើរពីរនាក់ធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់! (Video inside)

13-01-2020 16:46

(កូឡុំបូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ថៃឡាយអិនអ៊ែរ (Thai Lion Air) បានធ្វើការចុះចតយ៉ាងទាន់ហន់នៅក្នុងរដ្ឋធានីខូឡុំបូ នៃប្រទេសស្រីលង្កា បន្ទាប់ពីអ្នកដំណើរពីរនាក់នៅលើយន្តហោះ បានធ្លាក់ខ្លួនឈឺជាទម្ងន់រហូតដល់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រីលង្កា យន្តហោះខាងលើនេះ បានចេញដំណើរ ពីទីក្រុង ហ្សេដដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអូឌីត សំដៅទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) នៃប្រទេសឥណ្ឌូណេស៊ី ហើយពេលមកដល់ពាក់កណ្តាលផ្លូវទៅហើយ អ្នកដំណើរពីរនាក់នៅលើយន្តហោះ ដែលសុទ្ធសឹងតែជាជនជាតិឥណ្ឌូណេស៊ី ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ទើបបង្ខំឲ្យយន្តហោះចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិបានដារ៉ាណេក (Bandaranaike) នៃប្រទេសស្រីលង្កាតែម្តង។

គួរបញ្ជាក់ថា ក្រោយធ្វើការចុះចត អ្នកដំណើរទាំងពីរខាងលើនេះត្រូវបានគេអះអាងថា បានបាត់បង់ជីវិតទៅហើយ ខណៈការស៊ើបអង្កេតលើករណីនេះកំពុងតែប្រព្រឹត្តទៅ។ សាកសពរបស់អ្នកដំណើរទាំងពីរនាក់ នឹងត្រូវរក្សាទុកនៅស្ថានទូតឥណ្ឌូណេស៊ី ប្រចាំរដ្ឋធានីកូឡុំបូ ដើម្បីរង់ចាំការរៀបចំបញ្ជូនទៅកាន់ប្រទេសកំណើតវិញ៕