Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ (Photo inside)

10-01-2020 20:48

(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០នេះ៖

១៖ ទីបំផុតសិង្ហបុរីទទួលបានសិទ្ធិ ក្នុងការទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក។

២៖ ផ្ទុះករណីចោរប្លន់ហាងមាសនៅប្រទេសថៃ ដែលបង្កឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានទាំងក្មេងអាយុត្រឹម២ឆ្នាំ។

៣៖ អូស្ត្រាលី បង្គាប់ឱ្យប្រជាជន ២៤០,០០០នាក់ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃគំរាមកំហែងកាន់តែខ្លាំង។

៤៖ សារព័ត៌មានអាមេរិក CNN ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo គឺជាអ្នកបញ្ចុះបញ្ចូលឲ្យលោក ត្រាំ ផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់នៅអ៉ីរ៉ាក់។

៥៖ ចំពោះមុខក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ថ្លែងថា ការសម្លាប់មេទ័ពអ៉ីរ៉ង់ គឺជារឿងយុត្តិធម៌បំផុត ព្រោះវាបានសង្គ្រោះជីវិតពលរដ្ឋអាមេរិក។

៦៖ ទីបំផុតសភាអាមេរិក អនុម័តដំណោះស្រាយរារាំងលោក ដូណាល់ ត្រាំ ធ្វើសង្គ្រាមជាមួយអ៉ីរ៉ង់ តែត្រូវឆ្លងព្រឹទ្ធសភាជាចុងក្រោយ។

៧៖ ប្រជាជនអង់គ្លេសភ្ញាក់ផ្អើលខ្លាំង ក្រោយព្រះអង្គ Harry និងអ្នកម្នាង Meghan ចង់លាចាកពីសែរាជវង្ស ហើយរស់នៅដូចប្រជាជនសាមញ្ញ។