Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CNN បង្ហាញវីដេអូដែលអាមេរិក អង់គ្លេស និងកាណាដាជឿជាក់ថា ជាគ្រាប់មីស៊ីលអ៉ីរ៉ង់បាញ់ទម្លាក់យន្តហោះអ៊ុយក្រែន (Video inside)

10-01-2020 09:53

(អាមេរិក)៖ ក្រុមស៊ើបការណ៍សម្ងាត់ជាតិអាមេរិក អង់គ្លេស និងកាណាដា បានធ្វើការអង្កេតទៅលើខ្សែវីដេអូមួយ ដែលត្រូវបានគេអះអាងថា បានថតនៅកំឡុងពេល ដែលយន្តហោះអ៊ុយក្រែនដឹកមនុស្ស១៧៦នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីតេហេរ៉ង់កាលពីម៉ោង ៦៖១២នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមករា (ម៉ោងនៅតេហេរ៉ង់)។

នៅក្នុងវីដេអូដែលផ្ញើជូន CNN នោះ ដែលក្រុមមហាអំណាចជឿជាក់ថា គឺជាសកម្មភាពគ្រាប់មីស៊ីលហោះចេញ និងបុកជាមួយវត្ថុនៅលើអាកាស ស្ថិតនៅជាយរដ្ឋធានី តេហេរ៉ង់តែម្តង ចំពេលដែលយន្តហោះអ៊ុយក្រែនខាងលើនេះ ទើបហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងតេហេរ៉ង់តែម្តង។ ក្រោយពិនិត្យស្ថានភាព និងពេលវេលាព្រមទាំងទិន្នន័យពីក្រុមស៊ើបការណ៍សម្ងាត់ រៀងខ្លួនៗ ព្រមទាំងព័ត៌មានផ្កាយរណបស៊ើបការណ៍បន្ថែមទៀតនោះ អាមេរិក អង់គ្លេស និងកាណាដាជឿជាក់ថា យន្តហោះ Boeing 737-800 ត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់បាញ់ទម្លាក់។

ទស្សនាវីដេអូបង្ហាញពីយន្តហោះអ៊ុយក្រែន ត្រូវនឹងវត្ថុម្យ៉ាងធ្លាក់ដែលមហាអំណាចធំៗចំនួន៣អះអាងថា ជាគ្រាប់ម៉ីសីលដែលអ៉ីរ៉ង់បាញ់៖