Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាជនអង់គ្លេសភ្ញាក់ផ្អើលខ្លាំង ក្រោយព្រះអង្គ Harry និងអ្នកម្នាង Meghan ចង់លាចាកពីសែរាជវង្ស ហើយរស់នៅដូចប្រជាជនសាមញ្ញ! (Video inside)

10-01-2020 09:13

(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ហារី (Harry) និងអ្នកម្នាង មេហ្គាន (Meghan) បាននិងកំពុងធ្វើឱ្យចក្រភពអង់គ្លេសទាំងមូល មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទ្រង់ទាំងពីរបានប្រកាសពីបំណង ចាកចោលសែរាជវង្ស ហើយចង់ងាកទៅរស់នៅដោយឯករាជ្យ ពឹងលើកម្លាំងញើសឈាមខ្លួនឯង មិនខ្វល់ពីទ្រព្យសម្បត្តិរាជវង្សអង់គ្លេស។ នេះបើតាមការដកស្រង់ការ ផ្សាយពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ព្រះអង្គម្ចាស់ Harry និងព្រះអង្គក្សត្រីយ៍ Meghan ក៏បានបញ្ជាក់ដែរថា ទ្រង់ទាំងពីរមានគម្រោងបែងចែក ពេលវេលារបស់ខ្លួនរវាងចក្រភពអង់គ្លេស និងអាមេរិកខាងជើង។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងដូច្នេះថា «យើងទាំងពីរមានបំណង លាលែងចេញពីសមាជិកញាតិវង្សអង់គ្លេស ហើយប្រកបរបរចិញ្ចឹមជីវិតដោយឯករាជ្យ ពឹងលើកម្លាំងញើសឈាមខ្លួនឯង... យើងនឹងបែងចែកពេលវេលារបស់យើង រវាងចក្រភពអង់គ្លេស និងអាមេរិកខាងជើង។ ប៉ុន្តែយើងនឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រះមហាក្សត្រីយ៍របស់យើង»

គួរជម្រាបថា មកទល់នឹងពេលនេះ នៅតែមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើសែរាជវង្សដទៃ ក្នុងនោះរួមមានទាំងម្ចាស់ក្សត្រីយ៍ ឬព្រះអង្គ វីលៀម (William) បានពិភាក្សា ជាមួយព្រះអង្គម្ចាស់ Harry និងព្រះអង្គក្សត្រីយ៍ Meghan មុនឬក៏យ៉ាងនោះទេ មុននឹងមានសេចក្ដីថ្លែងការណ៍ខាងលើ ស្របពេលព្រះបរមរាជវាំង បាក់ឃីងហាំ (Buckingham) សម្ដែងការសោកស្ដាយ៕