(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០នេះ៖
១៖ បាក់រលំអគារកម្ពស់៥ជាន់នៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូណេស៊ី។
២៖ ពិធីបុណ្យសពធំមួយសម្រាប់មេទ័ពកំពូលអ៊ីរ៉ង់ ដែលត្រូវអាមេរិកសម្លាបនៅអ៊ីរ៉ាក់ ត្រូវរៀបចំឡើងនៅទីក្រុងតេហេរ៉ង់។
៣៖ សភាអ៊ីរ៉ាក់ស្នើឲ្យរដ្ឋាភិបាលបញ្ចប់ការឈរជើងនៃកងកម្លាំងបរទេស ជាពិសេសអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់។
៤៖ វៀតណាមត្រៀមទិញថាមពលអគ្គិសនីពីឡាវសម្រាប់រយៈពេលពីរឆ្នាំ ដោយសារការខ្វះខាតក្នុងប្រទេស។
៥៖ ថៃដាក់ដំណើរគ្លីនិកដំបូងបំផុត ដែលមានឯកទេសខាងប្រើដើមក្រចៅជាឱសថព្យាបាលជំងឺ។
៦៖ ឥណ្ឌូណេស៊ីត្រៀមរងគ្រោះធម្មជាតិបន្ថែមទៀត ខណៈគ្រោះទឹកជំនន់បច្ចុប្បន្ន ផ្តាច់ជីវិតមនុស្សកើនដល់៦៦នាក់។
៧៖ សកម្មភាពប្រជាជនថៃដើរទិញតវ៉ាន់ ក្រោយការប្រើប្រាស់ថត់ផ្លាស្ទិកត្រូវបានហាមឃាត់ជាផ្លូវការ។