(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០នេះ៖

១៖ ស្ថានភាពទឹកជំនន់នៅហ្សាការតាកាន់តែអាក្រក់ ខណៈមនុស្សស្លាប់កើនដល់៤៣នាក់ និងជិតកន្លះលាននាក់ត្រូវជម្លៀស។

២៖ អវកាសយានិក NASA បង្ហោះរូបភាពពិសេសមួយនៃព្រះច័ន្ទ ដើម្បីស្វាគមន៍ការបើកទំព័រទសវត្សរ៍ថ្មីសម្រាប់វិស័យអវកាស។

៣៖ មេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ ត្រូវយោធាអាមេរិកផ្តាច់ជីវិតនៅអ៊ីរ៉ាក់ តាមរយៈការវាយប្រហារតាមផ្លូវអាកាស។

៤៖ កងទ័ពជើងទឹកអូស្ត្រាលីបញ្ជូនកប៉ាល់ ទៅជម្លៀសមនុស្សរាប់ពាន់នាក់ ពីតំបន់ឆ្នេរដែលឡោមព័ទ្ធដោយភ្លើងឆេះព្រៃ ខណៈមនុស្សស្លាប់កើនដល់២០នាក់។

៥៖ នៅចិន បុរសម្នាក់រងពិន័យ១.៧ម៉ឺនដុល្លារ ដោយសារបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសំណាងល្អ។

៦៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ទំនងជាបានផ្តាច់ជីវិតសត្វជិត៥០០លានក្បាល។

៧៖ ធ្លាក់យន្តហោះយោធានៅស្រីលង្ការ ស្លាប់ទាហាន៤នាក់។