Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ (Photo inside)

02-01-2020 20:35

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅតៃវ៉ាន់ ស្លាប់មនុស្ស៨នាក់ ក្នុងនោះមានទាំងប្រមុខកងទ័ពអាកាសតៃវ៉ាន់ផងដែរ។

២៖ មនុស្សជិត៣០នាក់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។

៣៖ ក្រោយរងការរិះគន់ពីមហាជនយ៉ាងច្រើនកុះករ រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី ព្រមលាលែងពីតំណែង។

៤៖ មនុស្សយ៉ាងតិច១៤នាក់ស្លាប់ ក្នុងហេតុការណ៍ឆេះនិងបាក់ស្រុតអគាររោងចក្រ នៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា។

៥៖ ព្រះចៅអធិរាជជប៉ុន Naruhito បួងសួងឲ្យពេញមួយឆ្នាំ២០២០ ជប៉ុនអាចគេចផុតពីគ្រោះធម្មជាតិទាំងអស់។

៦៖ ប្រមុខអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភ ក្រោយលោក គីម ជុងអ៊ុន ចង់ធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ។

៧៖ ទិដ្ឋភាពទន្លេមេគង្គនៅក្រុង Luang Prabang នៃប្រទេសឡាវ។