(អូស្រ្តាលី)៖ ស្របពេលដែលនៅចុងខែធ្នូ ឆ្នាំ២០១៩នេះ គឺជាឱកាសនៃការអបអរសាទរយ៉ាងសប្បាយរីករាយនៅជុំវិញពិភពលោក ដើម្បីឆ្លងចូលឆ្នាំថ្មី ប្រជាជនអូស្រ្តាលីកំពុងតែត្រូវប្រឈមមុខស្ថានភាពលំបាកដុនដាប គួរឲ្យបារម្ភខ្លាំងបំផុត ដែលបង្កឡើងដោយបញ្ហាភ្លើងឆេះព្រៃនៅភាគខាងកើតប្រទេស។
បើតាមអាជ្ញាធរអូស្ត្រាលីមនុស្សប្រហែល ៤,០០០នាក់ បាននិងកំពុងជាប់គាំងនៅលើឆ្នេរនៃទីក្រុង ម៉ាលឡាខូអូតតា (Mallacoota) នៃរដ្ឋវិចតូរៀ នាថ្ងៃអង្គារនេះ ខណៈផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃបានហ៊ុមព័ទ្ធតំបន់ឆ្នេរនោះ និងបានប្រែក្លាយពេលថ្ងៃ ឱ្យទៅជាពណ៌ក្រហមគួរឲ្យខ្លាចតែម្តង។
ផ្លូវគោកសម្រាប់ប្រជាជន និងអ្នកទេសចរទាំងអស់ត្រូវភៀសខ្លួននោះ ត្រូវបានភ្លើងឆេះព្រៃឡោមព័ទ្ធជុំជិតទៅហើយ ដូច្នេះមានតែផ្លូវទឹកប៉ុណ្ណោះ ទើបអាចឲ្យពួកគេគេចចេញពីគ្រោះមហន្តរាយនេះបាន។ អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់ថា ទូក កប៉ាល់ និងនាវាយោធា ត្រូវបានប្រើប្រាស់ដើម្បីដឹកមនុស្សពីតំបន់ឆ្នេរ។
ខាងក្រោមគឺជារូបភាពខ្លះៗ ដែលស្តែងឲ្យឃើញពីទិដ្ឋភាពនៅតំបន់ឆ្នេរសមុទ្រ ក៏គួរឲ្យព្រឺព្រួចបំផុតនោះ៖