Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ (Photo inside)

30-12-2019 20:32

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនបើកសម្ពោធស្ពានដ៏ខ្ពស់បំផុតមួយនៅខេត្ត Guizhou ភាគនិរតីនៃផ្ទៃប្រទេស។

២៖ រដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌាទទួលរងការចុះអ័ព្ទខ្លាំង ដែលបង្កភាពរាំងស្ទះដល់ការធ្វើដំណើរតាមរថភ្លើង និងយន្តហោះ។

៣៖ ខ្មាន់កាំភ្លើងបាញ់មនុស្ស២នាក់បណ្តាលឲ្យស្លាប់ នៅឯព្រះវិហារគ្រឹស្តមួយកន្លែង ក្នុងរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក។

៤៖ ចិនឈប់ឲ្យនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី ក្រោយជំងឺប៉េសជ្រូកផ្ទុះឡើងជាច្រើនករណី។

៥៖ ស្ថានភាពភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលី នៅតែបន្តអាក្រក់ឡើង។

៦៖ រកឃើញសាកសពកើនដល់៤៧នាក់ ក្រោយព្យុះទីហ្វុង Phanfone បោកបក់លើហ្វីលីពីន។

៧៖ កម្មករនេប៉ាល់បាត់បង់ជីវិតភ្លាមៗនៅម៉ាឡេស៊ី ក្រោយធ្លាក់ចូលក្នុងម៉ាស៊ីនកិនសាច់។