Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ីចាត់វិធានការក្តៅក្រោយរកឃើញ «គណនីប្រើឈ្មោះ និង Logo ក្រសួងព័ត៌មានក្នុងវែបសាយអាសអាភាស» (Video inside)

27-12-2019 09:30

(ហ្សាការតា)៖ ក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសឥណ្ឌូណេស៊ី (KEMKOMINFO) កំពុងតែចាត់វិធានការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំអនុវត្តច្បាប់ បន្ទាប់ពីមានការប្រទះឃើញគណនី នៅក្នុងវែបសាយអាសអាភាសដ៏ល្បីមួយ ត្រូវបានដាក់ឈ្មោះ និងស្លាក Logo របស់ក្រសួងផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងព័ត៌មានឥណ្ឌូណេស៊ីបានអះអាងថា ខ្លួនបានទាក់ទងទៅកាន់អ្នកគ្រប់គ្រងវែបសាយ អាសអាភាសមួយនោះហើយ ដើម្បីឲ្យពួកគេបិទចោលនូវគណនី ដែលប្រើប្រាស់ឈ្មោះ និង Logo ផ្លូវការរបស់ក្រសួង។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងខាងលើ បានគូសបញ្ជាក់ថា «ក្រសួងព័ត៌មាន និងទំនាក់ទំនងឥណ្ឌូណេស៊ីមិនបានបង្កើតគណនី ឬក៏ content អ្វីមួយនៅក្នុងវែបសាយ pornhub នោះឡើយ...»។

គួរបញ្ជាក់ថា ក្រសួងព័ត៌មាន និងទំនាក់ទំនងឥណ្ឌូណេស៊ីក៏បានធ្វើការទាក់ទងផងដែរ ទៅកាន់ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្ម ដើម្បីស្វែងរកជនដែលបង្កើតគណនីនេះឡើង ក្នុងន័យបង្ខូចឈ្មោះរបស់ស្ថាប័នរដ្ឋនោះ។ ការចាត់វិធានការនេះត្រូវបានធ្វើឡើង បន្ទាប់ពីរូបភាព screenshots ជាច្រើននៃគណនីមានឈ្មោះ និង Logo ក្រសួងក្នុងវែបសាយ Pornhub ត្រូវបានចែកចាយយ៉ាងព្រោងព្រៀត នៅក្នុងបណ្តាញសង្គម៕