(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ អ្នកកាសែតផ្នែកស៊ើបអង្កេតម្នាក់ឈ្មោះ រីក ស្ទើលីង (Rick Sterling) ដែលបានទៅបំពេញទស្សនកិច្ចនៅស៊ីរី កាលពីប៉ុន្មានខែកន្លង ទៅនេះបានឲ្យដឹងថា ប្រទេសស៊ីរីកំពុងតែបន្តងើបឡើងវិញ ពីសង្រ្គាម និងធ្វើដំណើរទៅមុខយ៉ាងសន្សឹមៗ។

 

២៖ នាវាយោធាថ្មីបំផុតរបស់កងទ័ពជើងទឹកប្រទេសន័រវែស ត្រូវបានផ្អាកមិនឲ្យចាកចេញកំពង់ផែឡើយ ក្រោយបញ្ហាមួយចំនួន ទាក់ ទងផ្នែកសុវត្ថិភាព ត្រូវបានរកឃើញនៅលើនាវានោះ ដែលទើបត្រូវបានដាក់ឲ្យដំណើរការកាលពីខែឧសភាកន្លងទៅ។

 

៣៖ មនុស្សយ៉ាងតិច ០៦នាក់បានទទួលរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿងធុន Mi-8 បានបង្ខំចិត្តទម្លាក់ខ្លួនចុះទៅលើដី នៅឯភាគកណ្តាលប្រទេសរុស្ស៊ីក្រោយជួបបញ្ហា។

 

៤៖ គ្រោះរញ្ជួយដីដ៏កក្រើកស្ទួនៗក្នុងកម្រិត ៦.២រ៉ិចទ័រ និងបន្ទាប់មកទៀតគឺ ៥.៧រ៉ិចទ័របានវាយប្រហារភាគកណ្តាលប្រទេសកូឡុំប៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង)។

 

៥៖ ក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច បានបើកការវាយប្រហារ ទៅលើប៉ុស្តិ៍យោធាស្ថិតនៅក្នុងខេត្តសួម (Soum) ភាគខាងជើង ប្រទេសបួគីណាហ្វាសូ នៃតំបន់អាហ្វ្រិកភាគខាងលិច ដោយបានឆក់យកជីវិតជនស៊ីវិលស្លូតត្រង់ ក្នុងនោះភាគច្រើនជាស្ត្រីសរុបចំនួន ៣៥នាក់។

 

៦៖ ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃពុធនេះបានរាយការណ៍ថា ព្រះរាជអាជ្ញាទីក្រុងតូក្យូ បានចាប់ខ្លួនលោក ត្សូកាសា អាគីម៉ូតុ (Tsukasa Akimoto) សមាជិកសភាមកពីគណបក្សសេរីប្រជាធិបតេយ្យពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមហ៊ុនចិនមួយ ដែលចាប់អារម្មណ៍ក្នុងការបង្កើតកាស៊ីណូ នៅក្នុងប្រទេសជប៉ុន៕