Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយផែនដីកម្រិត «៦.០រ៉ិចទ័រ» វាយប្រហារគខាងលិចកាណាដា!

24-12-2019 08:52

(ប៉េកាំង)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយផែនដីដ៏កក្រើកកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារតំបន់មួយ ស្ថិតនៅចម្ងាយ ១៦៣គីឡូម៉ែត្រពីទីក្រុង ផតហាឌី (Port Hardy) ភាគខាងលិចប្រទេសកាណាដា ខណៈគ្រោះមហន្តរាយដែលអាចកើតមានឡើង ដោយគ្រោះធម្មជាតិនេះ នៅមិនទាន់មានការបញ្ជាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង ៨៖៥៦នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅកាណាដា) ពីក្នុងជម្រៅដីតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ។ គួរបញ្ជាក់ថា Port Hardy គឺជាទីក្រុងកំពង់ផែជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅក្នុងរដ្ឋប្រ៊ីតធីសខូឡុំប៊ី (British Columbia) ភាគខាងលិចប្រទេសកាណាដា៕