Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត! Boeing បណ្ដេញ CEO លោក Muilenburg ចេញពីតំណែង ខណៈក្រុមហ៊ុនកំពុងតស៊ូប្រយុទ្ធនឹងវិបត្តិយន្ដហោះ 737 Max (Video inside)

23-12-2019 21:42

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Boeing នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបណ្ដេញនាយកប្រតិបត្តិ (CEO) លោក Dennis A. Muilenburg ចេញពីតំណែងហើយ បន្ទាប់ពីក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយត្រូវបានគេស៊ើបអង្កេត និងធ្លាក់ក្នុងវិបត្តិអស់រយៈពេលជិតមួយ ឆ្នាំ ដោយសារតែការធ្លាក់យន្ដហោះ Boeing 737 MAX ដល់ទៅពីរលើក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Time នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្ដីថ្លែងការណ៍របស់ Boeing លោក Dave Calhoun ដែលប្រធានក្រុមហ៊ុននឹងឡើងមកកាន់តំណែងជំនួសលោក Muilenburg ហើយការឡើងកាន់តំណែងនេះនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ ការបណ្ដេញលោក Muilenburg ចេញពីតំណែងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុន Boeing បានផ្អាកការផលិតយន្ដហោះ 737 MAX ជាបណ្ដោះអាសន្ន។

737 MAX គឺជាយន្ដហោះលក់ដាច់ជាងគេបំផុតរបស់ Boeing ប៉ុន្តែយន្ដហោះដ៏ល្បីឈ្មោះនេះ បានធ្លាក់ដល់ទៅពីរលើកនៅឥណ្ឌូណេស៊ី និងអេត្យូពី ដោយផ្ដាច់ជីវិតមនុស្សសរុប៣៤៦នាក់ ហើយសោកនាដកម្មទំាងពីរបានបន្សល់ទុកវិបត្តិជាច្រើនឱ្យក្រុមហ៊ុនយក្សអាមេរិក មួយនេះ៕