Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩! (Photo inside)

23-12-2019 20:52

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាកាសធាតុក្ដៅបង្កឡើងដោយ ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី បានថមថយបន្តិចហើយនៅថ្ងៃចន្ទនេះ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យត្រូវបានគេរំពឹងថា អាចនឹងប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏សម្បើមសាជាថ្មី នៅក្រោយបុណ្យណូអែល។

២៖ នៅទីបំផុតតុលាការនៅអារ៉ាប៊ីសាអូឌីតបានសម្រេច «ផ្តន្ទាទោសប្រហារជីវិតមនុស្ស០៥នាក់» ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែតឈ្មោះ ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) កាលពីខែតុលា ឆ្នាំ២០១៨។

៣៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានត្រឡប់ចុះមកដល់ផែនដីវិញកាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ក្រោយពីបានបោះបង់ចោលគម្រោង ចូលចតនៅស្ថានីយអវកាសអន្តរជាតិ ព្រោះតែការបញ្ជ្រៀតខ្លួនចូលខុសគន្លង ក្រោយពីបាញ់បង្ហោះឡើងពីផែនដី។

៤៖ កងកុម្ម៉ង់ដូរ ពិសេសអាមេរិក និងកូរ៉េខាងត្បូង បានចូលរួមក្នុងលំហាត់សឹករួមគ្នាមួយ ពីវិធិសាស្ត្រទម្លុះចូលទឹកដី កូរ៉េខាងជើង និងចាប់ខ្លួនមេដឹកនាំរបស់ពួកគេ ក្នុងនោះរួមមានទាំងលោក គីម ជុងអ៊ុន ក្នុងករណីមានជម្លោះផ្ទុះឡើង។

៥៖ ទូរទស្សន៍រដ្ឋស៊ីរីបានឱ្យដឹងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស នៃកម្លាំងរបស់រដ្ឋាភិបាលទីក្រុងដាម៉ាស់បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលជាច្រើនគ្រាប់ បាញ់ចេញពីទឹកដីអ៊ីស្រាអែល។

៦៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលចិននឹងបញ្ចុះតម្លៃពន្ធ លើផលិតនាំចូលជាច្រើនមុខរាប់ចាប់ពី សាច់ជ្រូកក្លាសេ និងផ្លែប៊ឺ រហូតដល់ផលិតផលសឺមីកុងឌុចទ័រ (semiconductors) មួយចំនួនទៀត គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៕