(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អង្គការ NASA បញ្ចប់ការធ្វើតេស្តបើកបរយានស្រាវជ្រាវភពអង្គារ ប្រកបដោយជោគជ័យ។

២៖ រូបភាពពិតប្រាកដនៃប្រហោងខ្មៅ (Black Hole) ជាប់ជា «របកគំហើញផ្នែកវិទ្យាសាស្រ្តដ៏អស្ចារ្យបំផុត» សម្រាប់ឆ្នាំ២០១៩។

៣៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្តេជ្ញាមិនអនុញ្ញាតឲ្យប្រទេសណាផ្សេងលូកដៃចូលបញ្ហាហុងកុងនិងម៉ាកាវឡើយ។

៤៖ បារាំងផាកពិន័យ Google រហូតដល់១៦៧លានដុល្លារ ដោយសារការបង្កើតច្បាប់ផ្សាយពាណិជ្ជកម្ម ដែលពិបាកយល់ពេក។

៥៖ អ្នកពន្លត់ភ្លើងឆេះព្រៃពីររូបបាត់បង់ជីវិត ខណៈអូស្ត្រាលីកំពុងបន្តរងគ្រោះកាន់តែធ្ងន់។

៦៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីសុំទោសប្រជាជន ដែលលោកនាំគ្រួសារទៅកម្សាន្តកោះហាវ៉ៃ ទាំងដែលអូស្ត្រាលីកំពុងរងគ្រោះភ្លើងឆេះព្រៃ។

៧៖ លទ្ធផលស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិក៤២% គាំទ្រការទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតី។