ទស្សនាបណ្តុំរូបភាពស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ (Photo inside)
19-12-2019 20:29
(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះ Boeing ដឹកមនុស្សជិត២៨០នាក់ ចុះចតជាបន្ទាន់នៅជប៉ុន ក្រោយជួបបញ្ហាម៉ាស៊ីន។
២៖ ក្មេងស្រីវ័យជំទង់បម្រុងលួចយន្តហោះមួយគ្រឿង តែបញ្ជាខុសបច្ចេកទេសនាំឲ្យបុកអគារ ក្នុងព្រលាននៅរដ្ឋកាលីហ្វ័រញ៉ា។
៣៖ អតីតប្រធានាធិបតីប៉ាគីស្ថាន Musharraf ចាត់ទុកការកាត់ទោសប្រហារជីវិតលោក ជាការសងសឹកគំនុំផ្ទាល់ខ្លួន។
៤៖ ក្មេងប្រុស អាយុ៨ឆ្នាំ ក្លាយជាសេដ្ឋី YouTuber រកចំណូលបាន ២៦លានដុល្លារ ក្នុងឆ្នាំ២០១៩។
៥៖ សភាអាមេរិក បោះឆ្នោតគាំទ្រការចោទប្រកាន់ជាផ្លូវការ លើលោក ដូណាល់ ត្រាំ ដែលជាលើកទី៣ក្នុងប្រវត្តិសាស្ត្រអាមេរិក។
៦៖ អូស្ត្រាលីប្រកាសអាសន្នលើកទីពីរ ចំពោះមុខភ្លើងឆេះព្រៃដែលគ្មានសញ្ញាធូរស្រាល។
៧៖ បណ្តាប្រទេសអ៊ីស្លាមមកជួបជុំគ្នាក្នុងវេទិកាអន្តរជាតិធំមួយ ដែលរៀបចំឡើងនៅម៉ាឡេស៊ី។