Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់របួស ក្រោយគ្រោះរញ្ជួយដី ៦.៨រ៉ិចទ័រ វាយប្រហារភាគខាងត្បូង ប្រទេសហ្វីលីពីន

15-12-2019 16:46

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូង នៃប្រទេសនៅថ្ងៃអាទិត្យនេះ បានបណ្ដាឱ្យកុមារម្នាក់បាត់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស ខណៈអគារ មួយចំនួនរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ក្បែរ ទីក្រុង Davao នៃកោះមិនដាណាវ។ គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅ ចំងាយ ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុង Davao។ ប៉ុន្តែ មិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិ នោះទេ៕