(ម៉ានីល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ បានវាយប្រហារ លើកោះមិនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យនេះ ដោយបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនក្នុងតំបន់។ នេះបើ តាមការដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅចំងាយ ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុង Davao។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ ហើយក៏មិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិដែរ៕