Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស១២នាក់រងរបួស ខណៈអគ្គិភ័យឆាបឆេះនាវាដឹកយន្តហោះចម្បាំងរុស្ស៊ី (Video inside)

13-12-2019 00:17

(ម៉ូស្គូ)៖ យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ បានទទួលរងរបួស និង៣នាក់ទៀត បាននឹងកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ នាវាដឹកយន្តហោះចម្បាំងតែមួយគត់ របស់កងទ័ពជើងទឹករុស្ស៊ី នាថ្ងៃអង្គារនេះ។

បើយោងតាមសារព័ត៌មាន TASS របស់រុស្ស៊ី ចុះផ្សាយ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា «អគ្គិភ័យបានកើតឡើង អំឡុងពេលមានការជួសជុល នៅកន្លែងផ្តល់ថាមពលទី១ ហើយផ្សែងព័ណ៌ខ្មៅ ត្រូវបានគេមើលឃើញហ៊ុយឡើង នៅជាន់ខាងលើនៃនាវា»៕