(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពអាមេរិកកំពុងតែផ្លាស់ប្តូររបៀបប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ B-1B Lancer ដើម្បីឲ្យពួកវាអាចបន្តធ្វើ ប្រតិបត្តិការ បានប៉ុន្មានទសវត្សរ៍ទៅមុខទៀត។

 

២៖ យន្តហោះយោធាមួយគ្រឿងរបស់កងទ័ពអាកាសឈីលី ដែលមានផ្ទុកមនុស្សចំនួន៣៨នាក់ បានដាច់ការទាក់ទង កំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូងរបស់ភពផែនដី ហើយឥឡូវនេះយោធាប្រទេស ឈីលី បានបញ្ជាក់ថាវា បានធ្លាក់បាត់ហើយ។

៣៖ លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ដែលត្រូវបានទទួលស្គាល់ថាជានាយករដ្ឋមន្ត្រីចំណាស់ជាងគេ បំផុតលើលោកវ័យ ៩៤ឆ្នាំបានថ្លែងនៅថ្ងៃអង្គារនេះថា វានឹងក្លាយជារឿងល្អ ប្រសិនបើនាយករដ្ឋមន្ត្រីក្មេងបំផុតលើ ពិភពលោកនៅហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) ធ្វើការសួរនាំមនុស្សចាស់ ដើម្បីទទួលបានបទពិសោធន៍ពីពួកគាត់។

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នឹងចេញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមការបើកកិច្ចប្រជុំកំពូលត្រីភាគីជាមួយជប៉ុន ចំពោះមុខការជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង ក៏ដូចជាការចាប់ផ្តើមគំរាមកំហែងគ្នាឡើងវិញរវាងប្រទេសទាំងពីរ។

៥៖ ប៉ូលិសនៃទីក្រុងហុងកុងបានឲ្យដឹងថា ពួកគេបានដោះគ្រាប់បែកច្នៃចំនួន ០២គ្រាប់ ដែលរកឃើញនៅក្នុងបរិវេណ សាលារៀនមួយកន្លែង និងកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនសង្ស័យ។

៦៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទីបំផុតបានសម្រេចហើយថានឹងដកច្បាប់អាជ្ញាសឹកដែលត្រូវបាន ដាក់លើកោះ មីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេសហ្វីលីពីន ចេញវិញនៅមុនដំណាច់ឆ្នាំនេះ៕