(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រុស្ស៊ីគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល S-400 នៅភាគខាងជើងប្រទេស ដើម្បីធ្វើជាខែលការពារដែនអាកាសនៅតំបន់ទឹកកកអាក់ទិក។
២៖ ផ្ទុះភ្នំភ្លើងនៅកោះភាគខាងជើងប្រទេសនូវែលសេឡង់ បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់។
៣៖ ក្រុមពន្លត់អគ្គីភ័យអូស្ត្រាលីត្រៀមទប់ទល់ ភ្លើងឆេះព្រៃនៅភាគខាងកើត ដែលនឹងកាន់តែអាក្រក់ឡើងៗ។
៤៖ ទើបតែអាយុ៣៤ឆ្នាំលោកស្រី Sanna Marin ត្រូវតែងតាំងធ្វើជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត នៅហ្វាំងឡង់និងលើពិភពលោក។
៥៖ ទីភ្នាក់ងារអាមេរិក FBI ចាត់ទុកករណីជនជាតិអារ៉ាប៊ីសាអូឌីត បាញ់ប្រហារនៅមូលដ្ឋានទ័ពក្នុងរដ្ឋផ្លូរីដា «ជាអំពើភេរវកម្ម»។
៦៖ ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ច្បាស់ថា ចិនចង់បានតែសន្តិភាព និងការអភិវឌ្ឍខ្លួនឯង ហើយក៏មិនចង់ជំនួសតំណែងប្រទេសណាមួយដែរ។
៧៖ លោក ដូណាល់ ត្រាំ ព្រមានធ្ងន់ៗថា លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីគ្រប់យ៉ាង បើហ៊ានគឃ្លើនដាក់អាមេរិក។