(ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃពុធនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ និងជាច្រើននាក់ ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅឯតំបន់ Chengtanjiang នៃទីក្រុង Liuyang ស្ថិតក្នុងខេត្ត Hunan ភាគកណ្ដាលប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ក្រោយទទួលបានដំណឹងពីហេតុការណ៍ផ្ទុះខាងលើ អាជ្ញាធរប្រចាំតំបន់បានដឹកនាំការជួយសង្រ្គោះបន្ទាន់ភ្លាមៗ ដោយបានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ក៏ប៉ុន្តែ មូលហេតុ នៃការផ្ទះក្នុងរោងចក្រផលិតកាំជ្រួចខាងលើ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕