Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេស៖ មានករណីចាក់មនុស្សមួយចំនួនឲ្យរបួស នៅលើស្ពានមួយកន្លែងក្នុងទីក្រុងឡុងដ៍

29-11-2019 22:57

(ឡុងដ៍)៖ មនុស្សមួយចំនួនបានទទួលរងរបួស ក្រោយមានករណីវាយប្រហារដោយកាំបិត នៅលើស្ពានដ៏ល្បីប្រចាំទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលិសទីក្រុងឡុងដ៍បានបញ្ជាក់ថា ពួកគេបានបាញ់បុរសម្នាក់ដែលទំនងជាជនដៃដល់ នៅពេលទៅដល់ចំណុចកើតហេតុខាងលើ គឺស្ពាន London Bridge ហើយខណៈស្ថានភាពជាក់ស្តែងជុំវិញករណីនេះ នៅពុំទាន់អាចកំណត់ឲ្យច្បាស់បាននៅឡើយ អាជ្ញាធរអង់គ្លេសកំពុងតែចាត់ទុក ហេតុការណ៍នេះ ប្រៀបដូចជាករណីពាក់ព័ន្ធភេរវកម្មយ៉ាងដូច្នោះ ដើម្បីជាវិធានការបង្ការ។

គួរជម្រាបថា យ៉ាងណាមិញ វាមិនច្បាស់នោះទេថា មានមនុស្សប៉ុន្មាននាក់ឲ្យប្រាកដបានរងរបួស ឬមួយមានមនុស្សបាត់បង់ជីវិត ដែរឬយ៉ាងណា ក្នុងករណីនេះ៕