(កុងហ្គោ)៖ យន្តហោះដឹកមនុស្ស ១៨នាក់បានធ្លាក់នៅក្នុងទីក្រុង Goma ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ្គោ (DR Congo) ដែលបានបង្កឲ្យមនុស្សជិះនៅលើនោះទាំងអស់ ១៨នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ស៊ិនហួរ នាយប់ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
យន្តហោះខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Busy Bee បានធ្លាក់ចំលើលំនៅឋានមួយកន្លែងនៅក្បែរព្រលានយន្តហោះនៃទីក្រុង Goma។ សម្រាប់មូលហេតុវិញ ត្រូវបានអាជ្ញាធរកុងហ្គោអះអាងថា ដោយសារតែកំហុសបច្ចេកទេស នៅកំឡុងពេលយន្តហោះប្រឹងហោះឡើង។ ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការធ្លាក់ កំពុងតែត្រូវបានធ្វើឡើង៕