Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែល ទទួលស្គាល់ការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៊ីរ៉ង់ នៅស៊ីរី (Video inside)

20-11-2019 20:53

(អ៊ីស្រាអែល)៖ អ៊ីស្រាអែល បានទទួលស្គាល់ហើយថា ខ្លួនពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន ជាច្រើនកន្លែងរបស់កងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ និងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធនេះ យោធាអ៊ីស្រាអែល ក៏បានបញ្ជាកដែរថាការវាយប្រហារតាម ផ្លូវអាកាសជាលក្ខណៈទ្រង់ទ្រាយធំរបស់ខ្លួន ធ្វើឡើងជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ ដែលត្រូវបានគេ
បាញ់ចេញពីទឹកដីស៊ីរី មកកាន់ទឹកដីអ៊ីស្រាអែល កាលពីព្រឹក ថ្ងៃអង្គារកន្លងទៅ។ ប៉ុន្តែ គ្រាប់រ៉ុក្កែតទាំងនេះត្រូវបានប្រព័ន្ធ ការពារដែនអាកាសអ៊ីស្រាអែលបាញ់កម្ទេចទាន់ពេលវេលា។

គួរជម្រាបថា ក្រោយការវាយប្រហារតាមផ្លូវអាកាសខាងលើ រដ្ឋាភិបាលស៊ីរី បានអះអាងថាជនស៊ីវិលពីរនាក់បានស្លាប់ ហើយប្រព័ន្ធដែនការពារដែនអាកាសស៊ីរី ស្ទាក់ចាប់ និងបំផ្លាញបានមីស៊ីលជាច្រើនគ្រាប់ពីលើដែនអាកាសនៃរដ្ឋធានី ដាម៉ាស់៕