(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចិនទទួលស្គាល់ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់ខ្លួន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
២៖ មនុស្ស១៤នាក់ស្លាប់ និង១៨នាក់របួស ក្នុងករណីបុកគ្នារវាងរថយន្តដឹកទំនិញនិងរថយន្តក្រុងនៅប្រទេសឥណ្ឌា។
៣៖ លោក Gotabaya Rajapaksa ជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កា។
៤៖ ភ្លើងឆេះព្រៃនៅអូស្ត្រាលីកើនដល់១២០ករណី ខណៈមនុស្ស៤នាក់បាត់បង់ជីវិត និងផ្ទះជាង៣០០ត្រូវឆេះខ្ទេច។
៥៖ ទីក្រុង Venice របស់អ៊ីតាលីរងគ្រោះដោយទឹកជំនន់លើកទី៣ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។
៦៖ បំផ្ទុះគ្រាប់បែកអត្តឃាតនៅរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យជនស៊ីវិលម្នាក់ និងកងទ័ពអាហ្វហ្គានីស្ថាន ៤នាក់រងរបួស។
៧៖ ជប៉ុនសន្យាបង្ហូរទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដោយសុវត្ថិភាព។