(ហ្សការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ បន្ទាប់ពីអត្តឃាតជនម្នាក់ មានសម្ព័ន្ធភាព ជាមួយក្រុមសកម្មប្រយុទ្ធ ISIS បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងបណ្ដាលឱ្យមនុស្ស៦នាក់ រងរបួសនៅក្នុង ស្ថានីយប៉ូលិសមួយកន្លែងកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមប៉ូលិសឥណ្ឌូណេស៊ី មនុស្ស៤៥នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីមានការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាត កាលពីថ្ងៃពុធសប្ដាហ៍មុនមក ក្នុងទីក្រុង Medan នៃកោះ Sumatra ខណៈជនច្នៃគ្រាប់បែក២នាក់ ត្រូវបាន បាញ់សម្លាប់ក្នុងប្រតិបត្តិការវាយឆ្មក់។
គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤៥នាក់ ដែលត្រួវបានចាប់ខ្លួន មានមួយចំនួនគឺមានទំនាក់ទំនងជាមួយ ក្រុមសកម្មប្រយុទ្ធ Jamaah Ansharut Daulah (JAD) ដែលគេជឿជាក់ថាមានសម្ព័ន្ធភាពជាមួយក្រុម ISIS៕