(ឌូបៃ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រកាសពីកិច្ចព្រមព្រៀងបញ្ជាទិញយន្ដហោះ A350 ចំនួន ៥០គ្រឿងពីក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការប្រកាសពីកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍រដ្ឋអេមីរ៉ាត់ អារ៉ាប់រួម នៅថ្ងៃចន្ទនេះនៅឯពិព័រណ៍យន្ដហោះក្នុងទីក្រុងឌូបៃ រីឯតម្លៃនៃការទិញយន្ដហោះ A350 ចំនួន ៥០គ្រឿងពីក្រុមហ៊ុនផលិត Airbus គឺប្រមាណ ១៦ពាន់លានដុល្លារ។ ប៉ុន្តែខាងក្រុមហ៊ុនកំពុងចរចាបញ្ចុះតម្លៃ។
គួរបញ្ជាក់ថា យន្ដហោះ A350 របស់ក្រុមហ៊ុន Airbus ជាប្រភេទយន្ដហោះរយៈចំងាយ និងដំណើរការដោយម៉ាស៊ីនពីរ ហើយយន្ដហោះនេះអាចផ្ទុកអ្នកដំណើរពី ៣០០-៣៥០នាក់៕