(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ផ្ទុះករណីបាញ់ប្រហារក្នុងសាលារៀននាំឲ្យសិស្ស២នាក់ស្លាប់ និងមួយចំនួនរងរបួសនៅរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។
">
២៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសប្រេស៊ីល។
៣៖ អគ្គលេខាធិការនៃអង្គការ NATO លោក Jens Stoltenberg ឆ្លើយសំណួរអ្នកសាព័ត៌មាន ក្រោយជំនួបជាមួយលោក ត្រាំ នៅសេតវិមានអាមេរិក។
៤៖ ភ្លើងឆេះព្រៃនៅអូស្ត្រាលីកើនដល់១២០ករណី ខណៈមនុស្ស៤នាក់បាត់បង់ជីវិត និងផ្ទះជាង៣០០ត្រូវឆេះខ្ទេច។
៥៖ ការតាំងពិព័រណ៍កាំភ្លើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីន។
៦៖ កូរ៉េខាងជើងប្រមាថអតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថាជា «សត្វសុនខកើតជំងឺ» ដែលគួរតែត្រូវសំពងឲ្យងាប់។
៧៖ អាមេរិកសម្រេចជាផ្លូវការក្នុងការរក្សាទ័ព៦០០នាក់នៅស៊ីរី ដើម្បីថែរក្សាអណ្តូងប្រេង និងការពារសន្តិសុខ។