Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថភ្លើងពីរខ្សែបុកគ្នាទាំងយប់នៅបង់ក្លាដែស «ផ្តាប់ជិវិតមនុស្ស១២នាក់ និង២៨នាក់របួស» (Photo inside)

12-11-2019 10:58

(ដាកា)៖ រថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង ស្ថិតនៅតាមបណ្តាលផ្លូវដែកនៃស្រុក ប្រាហ៍ម៉ានបារៀ (Brahmanbaria) ចម្ងាយ ១០៩គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីដាកា (Dhaka) របស់ប្រទេសបង់ក្លាដែស ដោយបានផ្តាច់យកជីវិតមនុស្ស ១២នាក់ និងប្រមាណ ២៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃអង្គារនេះ (ម៉ោងនៅរដ្ឋធានីដាកា) ដោយមេបញ្ជាការប៉ូលិសប្រចាំស្រុក Brahmanbaria លោក មហាំម៉េដ រ៉ាហ៍ម៉ាន់ (Mohammad Anisur Rahman) បានអះអាងថា មនុស្សស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ព្រោះអ្នករងរបួសមួយចំនួនមានស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការស៊ើបអង្កេតលើករណីគ្រោះថ្នាក់រថភ្លើងបុករថភ្លើងនេះ កំពុងត្រូវបានធ្វើឡើង ខណៈគ្រោះថ្នាក់ស្រដៀងៗគ្នានេះ ក៏ធ្លាប់បានកើតមានឡើងរួចមកហើយដែរ។ បង់ក្លាដែសជាប្រទេសក្រីក្រមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក មានសភាសចាស់ខូច ដែលងាយនឹងបង្កគ្រោះថ្នាក់បំផុត៕