Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តមណ្ឌលគិរី និងលោកស្រី ដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមពិធីហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅបរិវេណសួនច្បារសែនមនោរម្យ

09-11-2019 21:31

(មណ្ឌលគិរី)៖ នាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកស្រី និងលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅបរិវេណសួនច្បារសែនមនោរម្យ រួមជាមួយមន្ត្រីរាជការ មហាជន ប្រជាជន យុវជន យ៉ាងច្រើនកុះករ ក្នុងបរិយាកាសដ៏រីករាយស្និទ្ធស្នាលក្រៃលែង។

លោកអភិបាលខេត្ត បានលើកឡើងពីអត្ថនយ័នៃថ្ងៃទី៩ វិច្ឆិកាថា ជាទិវាខួបទី៦៦ នៃបុណ្យឯករាជជាតិ និងក៏ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៃទិវាបង្កើតកងយុទ្ធពលខេមរភូមិន្ទ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរសប្បាយរីករាយ រួមទាំងពិធីបុណ្យ អុំទូក សំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ក្នុងបរិយាកាសសុខសន្តិភាព និងភាពរីកចំរើនសម្បូរណ៌រុងរឿង។

ក្នុងឱកាសនោះ លោកបានបន្តថា «យើងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ក្នុងការចូលរួមជាមហាសាមគ្នីជាតិខ្មែរ ក្នុងការថែរក្សាប្រទេសជាតិឲ្យនៅគង់វង្សជារៀងរហូត»