Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិសិង្ហបុរី១៨នាក់រងរបួស ដោយសារបាក់ស្ពាននៅរមណីយដ្ឋានមួយ នៅឥណ្ឌូណេស៊ី (Video inside)

08-11-2019 09:12

(សិង្ហបុរី)៖ ជនជាតិសិង្ហបុរីចំនួន ១៨នាក់ត្រូវបានគេរាយការណ៍ថា បានទទួលរងរបួស បន្ទាប់ពីស្ពានឈើមួយស្ថិតនៅរមណីយដ្ឋាន ម៉ុនទីហ្គោ រីសត (Montigo Resort) ស្ថិតក្នុងទីក្រុង បាតាំ (Batam) ប្រទេសឥណ្ឌូណេស៊ី បានបាក់រលំកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភ្ញៀវទេសចរដែលស្ថិតនៅលើស្ពាននោះបាននិងកំពុងថតរូប នៅពេលដែលផ្នែកកណ្តាលនៃស្ពាន ដែលមានប្រវែង ៧០ម៉ែត្របានបាក់រលំ។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីបានបញ្ជាក់បន្ថែមថា មានមនុស្សជាង ៣០នាក់ បានធ្លាក់ពីលើស្ពានចូលក្នុងទឹកមហាសមុទ្រ ក្នុងនោះមានជនជាតិសិង្ហបុរី ១៣នាក់ត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ប៉ាយ៉ាងការ៉ា (Bhayangkara) នាទីក្រុង Batam។

គួរបញ្ជាក់ថា កត្តាចម្បងដែលនាំឲ្យបាក់ស្ពានខាងលើនេះ គឺបណ្តាលមកភាពចាស់នៃស្ពាន និងការប្រមូលផ្តុំនៅទីតាំងមួយលើសចំនួនកំណត់។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ៕