(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

href="http://www.freshnewsasia.com/<p style=" text-align:="" center="">

១៖ កូរ៉េខាងជើងអះអាងថា ការបាញ់តេស្តប្រព័ន្ធមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ប្រព្រឹត្តទៅដោយជោគជ័យ។

២៖ ថៃត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នៅឯទីក្រុងបាងកក។
">

៣៖ ខ្យល់អាកាសក្នុងរដ្ឋធានីញូដេលីពុលដល់កម្រិតកំពូល ខណៈអាជ្ញាធរបញ្ជាឲ្យបិទសាលារៀនទាំងអស់។

៤៖ យោធាតួកគីនិងរុស្ស៊ីចាប់ផ្តើមការល្បាតរួមគ្នានៅភាគខាងជើងស៊ីរី។

៥៖ ក្រុមភេរវករ ISIS ទទួលស្គាល់ការស្លាប់នៃមេដឹកនាំខ្លួន និងប្រកាសពីការតែងតាំងមេដឹកនាំថ្មី។

៦៖ ការតាំងពិព័រណ៍យន្តហោះសម្រាប់វិស័យធុរកិច្ចរៀបចំឡើងនៅទីក្រុងម៉ាកាវនៃប្រទេសចិន។

៧៖ មន្ត្រីរាជការ និងគ្រូបង្រៀនចូលក្នុងជំរំមួយជាបន្តបន្ទាប់ ដើម្បីពង្រឹងការងារសហគមន៍ និងភាពស្មោះត្រង់ចំពោះស្តេចថៃ។