Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កែវយឺតអវកាសជំនាន់ថ្មីរបស់អង្គការ NASA ឆ្លងផុតការធ្វើតេស្តខែលការពារកម្តៅព្រះអាទិត្យ

30-10-2019 10:47

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឲ្យដឹងពីលទ្ធផលវិជ្ជមានថ្មីមួយទៀតនៃគម្រោងកែវយឺតអវកាសជំនាន់ ចុងក្រោយបំផុតគឺ James Webb Space Telescope។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹក ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ NASA ពួកគេទើបទទួលជោគជ័យក្នុងការធ្វើតេស្តទៅលើខែលពិសេស ដែលមាន តួនាទី ការពារកែវយឺតអវកាស James Webb ពីរលកវិទ្យុសកម្មដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ ហើយជួយគ្រប់គ្រងស៊ីតុណ្ហភាពនៃភ្នែកអុបទិច និងប្រព័ន្ធស្ទាបស្ទង់ Sensor របស់វា។ ខែលការពារកម្តៅព្រះអាទិត្យរបស់ James Webb មានស្រទាប់ចំនួន៥ និងទំហំប្រហែលប៉ុន កន្លែងសម្រាប់វាយកូនបាល់ Tennis។

គួរជម្រាបថា កែវយឺតអវកាស James Webb នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនទៀត មុនពេលវាត្រូវគេបាញ់បង្ហោះនៅខែ មីនា ឆ្នាំ២០២១៕