(តូក្យូ)៖ លោកស្រី សាដាកុ អូហ្គាតា (Sadako Ogata) ជាជនជាតិជប៉ុនម្នាក់ និងស្ត្រីដំបូងគេដែលធ្លាប់បានកាន់តំណែងជាប្រធានឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទទួលមរណភាពហើយក្នុងវ័យ ៩២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo នៅរសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
លោកស្រី Sadako Ogata បានកាន់តំណែងជាប្រធានឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០០ ជាឆ្នាំដែលពិភពលោកឆ្លងកាត់វិបត្តិធំ ២ ជាច្រើនដូចជាសង្រ្គាមឈូងសមុទ្រពែក, សង្រ្គាមតំបន់បាល់កង់ និងការប្រល័យពូជសាសន៍រ៉ាដ្វាន់ដាជាដើម។ បើតាមសារព័ត៌មាន Kyodo លោកស្រី Ogata បានទទួលមរណភាពតាំងតែពីថ្ងៃទី២២ ខែតុលាមកម្ល៉េះ ហើយមូលហេតុនៃមរណភាពរបស់លោកស្រី ក៏មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយដែរ។
គួរជម្រាបថា លោកស្រី Sadako Ogata កើតក្នុងទីក្រុងតូក្យូ នៅឆ្នាំ១៩២៧។ លោកស្រីគឺជាចៅស្រីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ត្យូយ៉ូស៊ិ អ៊ីនុកៃ (Tsuyoshi Inukai) និងមានឪពុកជាអ្នកការទូតជប៉ុនម្នាក់៕