(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះដ្រូនប្រយុទ្ធចិនឆ្លងផុតការធ្វើតេស្តហោះហើរលើកដំបូង ខណៈអាមេរិកកំពុងបារម្ភពីភាពជឿនលឿននៃការអភិវឌ្ឍដ្រូនរបស់ចិន។

២៖ មនុស្ស១០នាក់ស្លាប់ និងមួយចំនួនទៀតបាត់ខ្លួនក្នុងគ្រោះទឹកជំនន់និងបាក់ដីនៅជប៉ុន។

៣៖ ទិដ្ឋភាពនៃការប្រណាំងទូកនាគនៅប្រទេសឥណ្ឌូណេស៊ី។

៤៖ បំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួស១១នាក់។

៥៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ផ្ទុះឡើងជាថ្មី, មនុស្ស៤២នាក់ស្លាប់ និង២,៣០០នាក់របួស។

៦៖ លោក វ៉្លាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចនៅហ្វីលីពីន តបតាមការអញ្ជើញរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។

៧៖ ពីរខែកន្លងមកនេះ ប្រជាជនឥណ្ឌា១៥០នាក់បាត់បង់ជីវិតដោយសារតែបាតុភូតរន្ទះបាញ់។