(ញូដេលី)៖ ក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងប្រទេសឥណ្ឌាដែលកំពុងជួបបញ្ហាស្រាប់ បានទទួលរងសម្ពាធកាន់តែធ្ងន់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីត្រូវបានគេបង្គាប់ឱ្យបងប្រាក់ជាង១៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

ក្រោយការតវ៉ាតាមផ្លូវច្បាប់ជាងពីរទសវត្សមកនេះ តុលាការកំពូលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ
បានចេញសេចក្ដីសម្រេចដោយបង្គាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន បង់ប្រាក់១៣.០ពាន់លានដុល្លារ សម្រាប់ past spectrum និងកម្រៃអាជ្ញាប័ណ្ណ។ ក្រុមហ៊ុន Vodafone របស់អង់គ្លេសគឺត្រូវបានបង់ប្រាក់ ច្រើនជាងគេដល់ទៅ៤ពាន់លានដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានធ្លាក់ចុះដល់ទៅ១៦ភាគរយ ឯណោះ នៅពេលទីផ្សារហ៊ុនបើកទ្វារនៅថ្ងៃសុក្រនេះ។ ចំណែកឯ ក្រុមហ៊ុន Bharti Airtel ក៏ត្រូវបានបង្គាប់ ឱ្យបង់ប្រាក់៣ពាន់លានដុល្លារផងដែរ។

គួរជម្រាបថា បញ្ហាដែលផ្ដោតលើពីរបៀបផ្ដលអាជ្ញាប័ណ្ណ និងការកម្រៃដែលបង់ដោយក្រុមហ៊ុនទូរគមនាគមន៍ ក៏គួរតែត្រូវបានពិចារណាផងដែរ ដោយក្រុមហ៊ុនទាំងនេះ បានអះអាងថាពួកគេគួរតែផ្អែកលើប្រាក់ចំណូល បានពីពាណិជ្ជកម្មទូរគមនាគន៍របស់ខ្លួនតែមួយគត់។ ប៉ុន្តែ តុលាការបាននិយាយថាពួកគេត្រូវតែផ្អែកលើ
ចំនួនប្រាក់ចំណូលទាំងអស់នៃពាណិជ្ជកម្ម ក្នុងនោះរួមទាំងការលក់ទូរស័ព្ទដៃ និងប្រាក់ចំណូលដទៃទៀត៕