(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភ្លើងឆេះព្រៃនៅភាគខាងត្បូង និងខាងជើងរដ្ឋកាលីហ្វរញ៉ា បង្ខំឲ្យប្រជាជនអាមេរិក៥០,០០០នាក់ត្រូវជម្លៀសខ្លួន។

២៖ កូរ៉េខាងត្បូងសម្រេចបញ្ឈរជើងយន្តហោះ Boeing ចំនួន៩គ្រឿង ក្រោយរកឃើញស្នាមប្រេះ។

៣៖ រដ្ឋមន្រ្តីការពារជាតិសមាជិកអង្គការ NATO បើកកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលរបស់ NATO ដែលស្ថិតនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក។

៤៖ ក្រសួងការបរទេសចិនប្រាប់ថា អង់គ្លេសមិនទាន់បញ្ជាក់ថា សាកសព៣៩នាក់ក្នុងទូរកុងតឺន័រ គឺជាជនជាតិចិននោះឡើយ។

៥៖ រុស្ស៊ីបញ្ជូនកងទ័ពរាប់រយនាក់ទៅដល់ស៊ីរី ដើម្បីបំពេញកិច្ចការងារពិសេស។

៦៖ លោក Evo Morales ជាប់ឆ្នោតជាប្រធានាធិបតីបូលីវីបន្តទៀត។

៧៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន ត្រូវលាលែងចេញពីតំណែង ដោយសារតែលុយ១៨៥ដុល្លារ។